

អំពីមន្ទីរសារការី
មន្ទីរសារការី លុច ស៊ីអេចឌី បានបង្កើតឡើងនៅឆ្នាំ ២០១៦ តាមអនុក្រឹត្យលេខ ១៨ អនក្រ.បក ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលកម្ពុជា ហើយមានទីស្នាក់ការស្ថិតនៅអគារលេខ១៣៧ ផ្លូវលេខ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
មន្ទីរសារការី លុច ស៊ីអេចឌី មានបទពិសោធន៍ការងារដូចជា ការបកប្រែឯកសារ ការបញ្ជាក់ការថតចម្លងត្រឹមត្រូវ ការសម្របសម្រួល និងដោះស្រាយវិវាទក្នុងរឿងទាមទារប្រាក់ ការផ្តល់យោបល់ឲ្យអតិថិជនក្នុងរឿងពាណិជ្ជកម្ម និងក្នុងរឿងគ្រួសារ ការតាក់តែង និងចុះហត្ថលេខាបញ្ជាក់លើកិច្ចសន្យាគ្រប់ប្រភេទជាពិសេស កិច្ចសន្យាខ្ចីបរិភោគ និងកិច្ចសន្យាបង្កើតហ៊ីប៉ូតែក ព្រមទាំងការផ្តល់ជូននូវរូបមន្តអនុវត្តសម្រាប់ឲ្យម្ចាស់បំណុលយកទៅប្រើប្រាស់ក្នុងរឿង ស្នើសុំឲ្យតុលាការអនុវត្តដោយបង្ខំ ដោយពុំចាំបាច់អនុវត្តសិទ្ធិប្តឹងទារបំណុលក្នុងរឿងអង្គសេចក្តី។
មន្ទីរសារការី លុច ស៊ីអេចឌី មានជំនាញច្បាស់លាស់ មានបទពិសោធន៍ពេញលេញ និងមានសមត្ថភាពផ្តល់សេវាកម្មសារការីឲ្យដល់អតិថិជនរហ័ស និងមានប្រសិទ្ធិភាពខ្ពស់។